Afleveringen
-
សួស្ដីប្រិយមិត្តនារីជឿនលឿន! នៅសប្ដាហ៍នេះ នារីជឿនលឿនមានប្រធានបទថ្មីសម្រាប់ចែករំលែកទៅកាន់ប្រិយមិត្តគឺជា មេរៀនជីវិតដែលសាលាមិនដែលធ្លាប់បានបង្រៀនយើង។ នារីជឿនលឿនសង្ឃឹមថា ប្រិយមិត្តអាចរៀនសូត្របានពីមេរៀនទាំងនេះ បើទោះបីជាធ្លាប់ ឬមិនធ្លាប់ជួបក្ដី។
-
ជួបគ្នាសារជាថ្មីជាមួយនឹងភាគថ្មី! ដែលភាគនេះ ខ្ញុំលើកយកទ្រឹស្ដីដ៏ល្បីល្បាញមួយគឺ `Let them theory` .
-
Zijn er afleveringen die ontbreken?
-
នៅក្នុងសង្គមឌីជីថលនេះ ការបញ្ចេញមតិយោបល់អាចធ្វើឡើងយ៉ាងងាយ ហើយមតិយោបល់ទាំងនោះជានិច្ចជាកាលមានបង្កប់នូវខ្លឹមសារវាយប្រហារ ដូច្នេះហើយតើគួរធ្វើដូចម្ដេចដើម្បីការពារខ្លួនពីការវាយប្រហារទាំងនោះ?
-
មហិច្ឆិតាជាអ្វីដែលមនុស្សស្ទើរគ្រប់គ្នាមាន ប៉ុន្តែសម្រាប់ស្ត្រី ពាក្យថាមហិច្ឆិតាហាក់មានកំណត់ បើដូច្នេះតើស្ត្រីក្នុងពេលបច្ចុប្បន្ននេះគួរមានមហិច្ឆិតាឬអត់?
-
ខណៈពេលដែលការងារពោរពេញទៅដោយការប្រកួតប្រជែង នារីចាំបាច់ត្រូវតែមានសមត្ថភាពខ្លាំង ប្រសិនបើចង់បានឱកាសល្អប្រសើរ
-
ភាពជឿជាក់គឺជាមន្ដស្នេហ៍ដ៏ទាក់ទាញសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែដើម្បីឱ្យមានភាពជឿជាក់ មនុស្សម្នាក់ៗត្រូវចាប់ផ្ដើមពីការផ្លាស់ប្ដូរការគិតមួយចំនួន។
-
ស្ត្រីត្រូវបានប្រៀនប្រដៅមកមិនឱ្យមានទំនាក់ទំនងក្នុងសង្គមច្រើនទេ ប៉ុន្តែតើការប្រៀនប្រដៅនេះនៅតែមានប្រសិទ្ធភាពសម្រាប់សង្គមបច្ចុប្បន្នទៀតឬទេ?
-
ប្ដូរពីការប្រៀបធៀប និងខ្លាចគេល្អជាងយើង មកជាការគាំទ្រ និងជំរុញគ្នាឱ្យកាន់តែរីកចម្រើន។ មនុស្សស្រីស័ក្កសមនឹងមានវត្តមានកាន់តែច្រើន លើមុខតំណែងធំៗ ក្នុងសង្គម។
-
នារីភាគច្រើនតែយល់ច្រឡំថា នៅពេលពួកគេមានភាពឯករាជ្យគ្រប់គ្រាន់ ពួកគេនឹងលែងត្រូវការជំនួយពីមនុស្សជុំវិញខ្លួន ដែលនេះជាមូលហេតុមួយដែលធ្វើឱ្យពួកគេមិនសូវមានមនុស្សនៅក្បែរច្រើន។
-
មនុស្សគ្រប់គ្នាត្រូវសម្រេចចិត្តរាល់ថ្ងៃ ហើយចង់មិនចង់ ការសម្រេចចិត្តគឺនឹងប៉ះពាល់ដល់ការរស់នៅក្នុងកម្រិតណាមួយ។ បើនិយាយពីការសម្រេចចិត្តលើរឿងធំៗទៅទៀត រិតតែទាមទារឱ្យគិតល្អិតល្អន់។យ៉ាងណាក៏ដោយ នារីជឿនលឿនជឿថា ការសម្រេចចិត្តដែលឆ្លងកាត់ការថ្លឹងថ្លែងត្រឹមត្រូវ នឹងមានផលចំណេញច្រើនជាងការខាតបង់។
-
សួស្ដីប្រិយមិត្តនារីជឿនលឿន! រីករាយដែលបានជួបគ្នានៅទីនេះ!
ការអប់រំគឺជាមូលដ្ឋាននៃចំណេះដឹង សម្រាប់មនុស្សគ្រប់រូប។ ការអប់រំក៏ជាមូលដ្ឋានគ្រឹះនៃការកសាងអំណាច និងភាពម្ចាស់ការឱ្យបុគ្គលម្នាក់ៗ ហើយសម្រាប់នារី ការអប់រំគឺរឹតតែសំខាន់ទ្វេដង ព្រោះនារីនឹងក្លាយជាម្ដាយ ជាភរិយា ជាអ្នកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រួសារ។