Afleveringen
-
📝សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 10.02.2021សំណេរជាសម្លេង÷ពួកអឺរ៉ុប គ្រាន់តែចិត្ត វាមិនស្គាល់ផង។ មនុស្សគឺចិត្តហ្នឹងហើយ សំបកជាជំរករបស់ចិត្តទេ តែសំបកវាមិនដឹងអីទេ ដែលដឹងគឺចិត្ត ចិត្តគឺមនុស្សហ្នឹងហើយ តែមនុស្សលោកខាងលិច មិនស្គាល់ចិត្តជាអ្វីផង តើអោយវប្បធម៌របស់ពួកគេ មានភាសាឬពាក្យសំគាល់អារម្មណ៍របស់ចិត្តយ៉ាងម៉េចទៅកើត? មនុស្សខ្មែរដែលមិនដឹងរឿងនេះ គេបកប្រែ Mind នៃភាសាលោកខាងលិចថាចិត្តហើយ mind បកប្រែថាចិត្តយ៉ាងម៉េចទៅកើត បើក្នុងអារម្មណ៍វាគ្មានរូបារម្មណ៍នៃចិត្តហ្នុងផង។ ចិត្តគឺមនុស្ស បើមិនទាំងស្គាល់ថាចិត្តហ្នឹងជាស្អីផង អញ្ចុងវាស្គាល់មនុស្សយ៉ាងម៉េចទៅកើត? Mind ក្នុងអារម្មណ៍វាគឺ Thinking ។ សូមក្មួយៗគិតមើល Thinking គឺគិតទេតើ ហើយគិតគឺសាច់ខួរក្បាលធ្វើការជាមួយនឹងចិត្តបានចេញសមិទ្ធិផលជាការគិត។ តើបកប្រែពាក្យថា Mind គឺចិត្ត តើពួកអឺរ៉ុប ពេលលឺយើងនិយាយថា my mind តើវាសម្គាល់ដឹងក្នុងអារម្មណ៍ថាម៉េច? តើត្រូវអារម្មណ៍នៃចិត្តដែលយើងចង់ប្រាប់វាដែរ ឬទេ? ហើយបើចិត្តគឺមនុស្សវាមិនស្គាល់ផង ទៅរៀនចិត្តសាស្ត្រពីលោកខាងលិចដូចសាកលវិទ្យាល័យហាវើត តើវាបង្រៀនយើងពីអ្វី? អ្នកទៅរៀនចិត្តសាស្ត្រពីទីនោះ តើឆ្កួត ឬមិនឆ្កួត? អំពីរឿងចិត្ត រឿងមនុស្ស អ្នកដែលយល់ដឹងល្អិតល្អន់ជាងគេបំផុតមានតែព្រះសម្មាសម្ពុទ្ធទេ បន្ទាប់មក លោកក៏បង្រៀនអោយយើងបានស្គាល់អំពីចិត្តនេះដែរ ដូច្នេះដែលត្រឹមត្រូវនោះ យើងត្រូវបង្រៀនអំពីចិត្តដល់លោកខាងលិចមានសាកលវិទ្យាល័យហាវើតនោះជាដើមផង។ [...]សំណេរដើម៖https://www.facebook.com/photo?fbid=3045432712351469&set=a.1376628242565266#វប្បធម៌លោកខាងលិច--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី09.02.2021--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
Zijn er afleveringen die ontbreken?
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី០៦ គុម្ភៈ ឆ្នាំ២០២១--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ០៥ គុម្ភៈ ឆ្នាំ២០២១--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
ថ្ងៃទី ២០.១០.២០២០--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
លោកពូ ខឹម វាសនា ពន្យល់ធម៌ក្មួយៗ នៅចំការខេត្តសៀមរាប ៣១.១០.២០២០--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
លោកពូ ខឹម វាសនា ពន្យល់ធម៌ក្មួយៗ នៅចំការសៀមរាប ភាគ ទី២ ថ្ងៃទី ៣០ តុលា ឆ្នាំ២០២០--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២១--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
ចិត្តកតញ្ញូជាធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយសំណេរជាសម្លេង-28-01-2021....................ព្រះពុទ្ធប្រាប់យើងថា ចិត្តកតញ្ញូ គឺជាចិត្តមេហ្វូងគេ ដែលនឹងត្រូវនាំមុខគេក្នុងការដឹកនាំកុសលចិត្តនិងបណ្តុះកុសលធម៌ទាំងឡាយទៅអោយចិត្ត។ គិតអោយយល់នៅក្នុងវិញ្ញាណរបស់អ្នកនូវអត្ថន័យដែលព្រះពុទ្ធចង់ប្រាប់យើង។ ស្អីជាចិត្តកតញ្ញូ? ស្អីជាកុសលរបស់ចិត្ត? លក្ខណៈល្អនៃសណ្តានចិត្តទាំងអស់ជាកុសលរបស់ចិត្ត រាប់ចាប់តាំងពីលក្ខណៈឧស្សាហ៍ ព្យាយាម ចិត្តចូលចិត្តត្រិះរិះ ចិត្តតតាំងប្រឈមនឹងរឿងគួរប្រឈម ចិត្តស្អប់អំពើអាក្រក់នៅជាមួយមិនបាន និងអាសវៈកំលាំងធាតុទឹករុំចិត្តដូចជា ចិត្តករុណា សណ្តោស អធ្យាស្រ័យចំពោះរឿងគួរសណ្តោស ចិត្តមេត្តា ចាំអនុស្សាវរីយ៍ សប្បាយនឹងបានលះបង់អោយមនុស្សមានតំលៃគួរលះបង់អោយ សុទ្ធតែកុសលចិត្តដែលត្រូវតម្រង់ផ្លូវអោយត្រូវដោយបញ្ញាឬចិត្តកតញ្ញូទាំងអស់ ដូច្នេះចិត្តកតញ្ញូវាត្រូវតែជាធម៌មេហ្វូងគេនៃកុសលធម៌ទាំងឡាយហ្នុងហើយ។ ធម៌កតញ្ញូមិនត្រឹមតែជាមេហ្វូងនៃកុសលធម៌ទាំងឡាយប៉ុណ្ណោះទេ តែជាធម៌សំរាប់ធ្វើអោយចិត្តដុះកុសលធម៌ទាំងឡាយផងដែរ។ [....]សំណេរដើម៖ https://www.facebook.com/Mr.KhemVeasna/photos/a.1533663870212224/3073232326255363/--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 26.01.2021ការដឹងកំហុស...............វាគ្មានបញ្ហាអ្វីទេអំពីអតីតកាលដែលអ្នកបានធ្វើកំហុសនោះ។ សូមអ្នកកុំឈឺចាប់នឹងទង្វើដែលអ្នកបានធ្វើចំពោះខ្ញុំអី ឈប់គិតសៅហ្មងនឹងកំហុសអតីតកាលរបស់អ្នកទៅ ចិត្តខ្ញុំដែលរងរបួសដោយទង្វើអតីតកាលរបស់អ្នក កំពុងរង់ចាំការព្យាបាលដោយអ្នកហើយ បើអ្នកព្យាបាលត្រូវ របួសខ្ញុំប្រាកដណាស់នឹងជាសះស្បើយដោយគ្មានបន្សល់ទុក នូវស្លាកស្នាមរបួសអ្វីបន្តិចសោះក្នុងជម្រៅចិត្តខ្ញុំ។ នេះជាចិត្តអធ្យាស្រ័យខ្ពស់ដែលជាសម្រស់ពិតនៃចិត្តខ្ញុំ។ ឥឡូវនិយាយដល់ផ្នែកខាងអ្នកដែលជាអ្នកបានធ្វើកំហុសលើខ្ញុំ តើអ្នកនឹងព្យាបាលរបួសខ្ញុំដោយរបៀបណា? គឺគ្រាន់តែអ្នកបានគិតយល់ គិតយល់គឺដឹងនូវគ្រលុកក្រលាក់នៃកំហុស នេះគឺជាការដឹងនូវកំហុសគឺដឹងនូវទំហំកំហុសរបស់អ្នក ការដឹងនេះវាជាដំណើរចាកចេញពីកំហុសបាត់ទៅហើយ។ ក្នុងការដែលដឹងនូវទំហំកំហុសខ្លួនរួចហើយ អ្នកលែងជាអ្នកបានធ្វើកំហុសលើខ្ញុំឬកំហុសណាមួយហើយ តែផ្ទុយទៅវិញ អ្នកក្លាយទៅជាជនរងគ្រោះដ៏គួរអោយសង្គ្រោះដោយការអត់អោនឈប់ត្រូវបានគេរំលឹកពីកំហុសអតីតកាលនោះទៀតហើយ បើមានអ្នកណានិយាយពីកំហុសឆ្គងអតីតកាលនាំអោយមានការឈឺចាប់ដល់របួសរបស់អ្នក គឺអ្នកនោះទេគឺជាមនុស្សដែលបានធ្វើកំហុសគួរអោយស្អប់ចំពោះអ្នក។ ប៉ុន្តែខ្ញុំសូមរំលឹកអ្នកដែរថា របួសស្នាមនៅលើចិត្តខ្ញុំមិនទាន់បានព្យាបាលនៅឡើយ ដោយពាក្យរបស់អ្នកថា អ្នកបានធ្វើកំហុសណាមួយមកលើខ្ញុំនោះទេ ព្រោះការដឹងកំហុសមិនមែនគ្រាន់តែពាក្យឬគ្រាន់តែជាការដឹងសរុបៗ ច្បោលៗ នូវកំហុសនោះទេ តែជាការដឹងគ្រលុកគ្រលាក់ខុស ខូចរបស់អ្នក អ្នកដទៃមើលឃើញភាពខុសភាពខូច គេស្អប់អំពើនោះប៉ុណ្ណា អ្នកមើលដឹងនូវកំហុសនោះ ហើយស្អប់ខ្លួនឯងដូចអ្នកដទៃដែរ គឺអ្នកមិនលម្អៀងមកខាងអញទេ ហើយការដឹងកំហុសរបស់អ្នកនេះត្រូវបញ្ជាក់ដោយវិញ្ញាណដឹងតាមទ្វារខួររបស់ខ្ញុំ គឺខ្ញុំដឹងនូវទំហំនៃការឈឺចាប់របស់អ្នកចំពោះកំហុសនោះ។ ចិត្តអ្នកកំពុងដំណើរការដឹងនូវកំហុសទៅ វិញ្ញាណតាមទ្វារមនោរបស់ខ្ញុំនឹងតាមដឹងជាប់ជានិច្ចដោយស្មោះត្រង់ និងដោយចិត្តសណ្តោសនូវការដឹងកំហុសរបស់អ្នក។ ពេលដែលវិញ្ញាណតាមទ្វារមនោរបស់ខ្ញុំបានដឹងពីទំហំនៃការឈឺចាប់ ខ្មាស់អៀននិងសោកស្តាយរហូតដល់កម្រិតអ្នកដឹងពិតប្រាកដនៃទំហំកំហុសរបស់ខ្លួនហើយ នោះរបួសស្នាមក្នុងជម្រៅចិត្តខ្ញុំ នឹងត្រូវបានព្យាបាលជាដាច់គ្មានសល់នូវស្លាកស្នាមដ៏តិចតួចណាមួយនោះទេ ហើយក្នុងចិត្តខ្ញុំ អ្នកមិនមែនជាអ្នកបានប្រព្រឹត្តិកំហុសទេ តែគឺជាជនរងគ្រោះដែលគួរអោយអនុគ្រោះសណ្តោសជាទីបំផុត។ គ្មានបុគ្គលណានៅលើលោកនេះអាចចាកចេញពីកំហុសរបស់ខ្លួនបានដោយសម្ពាធពីអ្នកដទៃដូចជាអ្នកខ្លាចអំណាច អ្នកខ្លាចបាត់ប្រយោជន៍ណាមួយ ឬខ្លាចទទួលទណ្ឌកម្មណាមួយនោះទេ គឺការចាកចេញពីកំហុសបាន លុះត្រាតែអ្នកសម្លឹងតាមទ្វារខួរឃើញពីទំហំ គ្រលុកគ្រលាក់ គួរអោយស្អប់ គួរអោយខ្មាស់អៀន គួរអោយឈឺចាប់នៃកំហុសខ្លួននោះ៕--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 25 មករា ឆ្នាំ 2021--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 09 កក្កដា ឆ្នាំ2020--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
លោកពូ ខឹម វាសនាបកស្រាយព្រះធម៌ដល់ក្មួយៗ នៅចំការខេត្តសៀមរាប--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ០៦ កក្កដា ឆ្នាំ២០២០--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ០៥ កក្កដា ឆ្នាំ២០២០--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ០៤ កក្កដា ឆ្នាំ២០២០--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ១៣ មិថុនា ឆ្នាំ២០២០--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី ១៦ សីហា ឆ្នាំ២០២០--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនា ថ្ងៃទី 13 សីហា ឆ្នាំ 2020--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
-
សំណេរលោកពូ ខឹម វាសនាថ្ងៃទី24.08.2020--- Support this podcast: https://podcasters.spotify.com/pod/show/bouck-toy/support
- Laat meer zien